បណ្តាអ្នកលេងហ្វេសប៊ុក ជនជាតិចិនបានបង្ហោះរូបភាពកូនក្រមុំម្នាក់ស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ឈរចាំកូនកំលោះនៅលើចិញ្ចើមផ្លូវយា៉ងយូរ ព្រោះកូនកំលោះទៅទទួលយឺត ដោយសារការកកស្ទះចរាចរណ៍ក្នុងថ្ងៃឈប់សម្រាកកាលពីថ្ងៃទី៥ តុលា ២០១៥ ។
CCTV របស់ចិន កាលពីពេល ថ្មីៗកន្លងមកផ្សាយពីរូបភាពកូនក្រមុំម្នាក់នោះឈរចាំកូនកំលោះនៅចិញ្ចើមផ្លូវក្នុងទីក្រុងស៊ីនយូ ខេត្តជាំងស៊ី ភាគខាងកើតឆៀងខាងត្បូងប្រទេស ។ កូនក្រមុំរង់ចាំយា៉ងយូរដោយសារកូនកំលោះកកស្ទះរថយន្ត ធ្វើឱ្យពិធីរៀបអាពាហ៍ពិពាហ៍អូសបន្លាយពេលខុសពីវេលាកំណត់ ។









